ស្ពាន​អាកាស​ឥឡូវ​យ៉ាង​ម៉េច​ដែរ?

នៅ​ក្បាល​ថ្នល់​ដែល​ធ្លាប់​តែ​កក​ស្ទះ​ខ្លាំង ​ពេលនេះ​ការ​ធ្វើ​ដំណើរ​ទៅ​មក​មាន​លក្ខណៈ​ងាយ​ស្រួល​ជាង​មុខ​ដោយ​សារ​មាន​ ស្ពាន​អាកាស​ជា​អ្នក​ជួយ​សម្រួល។ ប្រសិន​បើ​យើង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក្បាលថ្នល់​ យើង​នឹង​មិន​សូវ​​មាន​ការ​ព្រួយបារម្ភ​ការ​​កក​ស្ទះ​​ចរាចរណ៍​​ដូច​មុន​ទៀត​ ហើយ​​ ដោយ​សារ​តែ​ស្ពាន​អាកាស​ជា​អ្នក​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ទាំង​នេះ​។ ខាង​ក្រោម​នេះ​គឺ​ទស្សនៈ​​លើក​ឡើង​មួយ​ចំនួន​ ​តាម​រយៈ​បទ​សម្ភាសន៍​របស់​លោក ខុត សីហា អ្នក​យក​ព័ត៌មាន​របស់ “សប្បាយ”​​ជាមួយ​អ្នក​រស់​នៅ​ជិត ​ក្បាលថ្នល់​ក៏ដូចជា​អ្នក​រត់​ម៉ូតូឌុប។

លោក​ គីម សូរិយា​ ដែល​ជា​អាជីវករ​​លក់​គ្រឿងក្លែម​នៅ​​ក្បាលថ្នល់​បាន​ប្រាប់”​សប្បាយ “ថា​​ ក្បាលថ្នល់​នៅ​ពេល​នេះ​លែង​មាន​ការ​កកស្ទះ​ដូច​កាល​ពីមុន​ទៀតហើយ​ គឺ​កាល​មិន​​ទាន់​មាន​ស្ពាន​អាកាស​និង​ស្ពាន​ព្រះមុនីវង្ស​ថ្មី ជា​រៀង​រាល​ពេលព្រឹក​ពេល ​ថ្ងៃ​ត្រង់ ​និង​ពេល​ល្ងាច​ គឺ​មាន​ការ​កកស្ទះ​ខ្លាំង​ណាស់។ លោក​បាន​បន្ត​ទៀត​ថា​ការ​កកស្ទះ​ខ្លាំង​បំផុត​គឺ​នៅ​ពេល​មាន​បុណ្យ​ជាតិ​ធំៗ ​ដូច ជា​បុណ្យ​ចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និង បុណ្យអុំទូក ​ការ​កកស្ទះ​ខ្លាំង​បំផុត​ដែល​មាន​រយៈពេល​ចាប់​ពី២ម៉ោង​រហូត​ដល់ទៅ៤ម៉ោង​ ឯណោះ។

ចំណែក​លោក​ ប៊ុត សាន្ត ដែល​ជា​អ្នក​រត់​ម៉ូតូឌុប​​​នៅ​​ទល់មុខ​ហាង​​សាំង សូគីម៉ិច​ក្បាលថ្នល់ បាន​ប្រាប”សប្បាយ”​​ក្នុង ​ទស្សនៈ​ដូច​នឹង​អាជីករ​ខាង​លើ​ផង​ដែរ​ថា ​ក្បាល​ថ្នល់​ពេល​នេះ​លែង​មាន​ការ​កក​ស្ទះ​ដូច​កាល​ពី​មុន​ទៀត​ហើយ បើ​តាម​ការ​ពិនិត្យមើល​ទៅ​គឺ​វា​ឈប់​​ស្ទះ​ចរាចរណ៍​១០០%​តែម្ដង ហើយ​លោក​បាន​បន្ត​ទៀត​ថា​កាល​ពី​លើក​មុន​ ​ពេល​ស្ទះ​ម្ដងៗ​គឺ​ចំណាយ​សាំង​អស់​ច្រើន​ណាស់​។

រាជធានី​ភ្នំពេញ​ទើប​តែ​មាន​ស្ពាន​ អាកាស​​ជា​លើក​ដំបូង​​បង្អស់​ហើយ​ក៏​ជា​​សមិទ្ធផល​​ដំបូង​របស់​ប្រទេស​ កម្ពុជា​ដែល​បាន​កសាង​ចប់​​នៅ​ក្នុង​ឆ្នាំ​២០១០​នេះ៕

អត្ថបទ៖ ខុត សីហា



មាន​មតិ »

ជម្រុះ Euro ២០១២​ យប់​នេះ

យប់​នេះ​ក្រុម​អង់គ្លេស​ដែល​ស្ថិត​ក្នុង​ពូល G​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ទឹក​ដី​ស្វីស​​បន្ទាប់​ពី​បាន​យក​ឈ្នះ​ ៤-០​លើ​ ប៊ុលហ្គារី​កាល​ពី​យប់​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។


ក្រុម​ជើង​ឯក​រង​បាល់​ទាត់​ពិភព​លោក World Cupហុល្លង់​ស្ថិត​នៅ​ក្នុង​ពូល E ​​បើក​ទ្វា​ផ្ទះ​ស្វាគមន៍​ក្រុម​ហ្វាំងឡង់​។​ កាល​ពី​យប់​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ ហុល្លង់​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​ដោយ​យក​ឈ្នះ​លើ​សាន់ម៉ារីណូ៥-០ នៅ​ក្រៅ​ផ្ទះ​ក្នុង​នោះ K.J. Huntelaar ស៊ុត​បាន​រហូត​ដល់​បី​គ្រាប់​​ចំណែក​ឯ D. Kuyt និង R.v. Nistelrooy រក​បាន​ម្នាក់​មួយ​គ្រាប់​។

ក្រុម​ជើង​ឯក Euro ឆ្នាំ​២០០០បារាំងស្ថិត​ក្នុង​ពូលD ​​ពិត​ជា​ខក​ចិត្ត​ខ្លាំង​ណាស់​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ដោយ​សារ​ថ្វី​ជើង​មួយ​គ្រាប់​របស់​កីឡាករ S. Kislyak​ របស់​បេឡារូស​ នៅ​នាទី​៨៦​ដែល​ធ្វើ​អោយ​គ្រូ​បង្វឹក​ទើប​ចូល​កាន់​​ដំណែង​លោក Blanc ​មាន​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ទម្រង់​លេង​ដ៏​អាម៉ាស់​ដូច​កាល​ពី World Cup។ តើ​យប់​នេះ​ក្រុម​មាន់​គក​បារាំង​អាច​ស្តា​កិត្តិយស​វិញ​បាន​ទេ ?

តារាង​ការ​ប្រកួត​ជម្រុះ Euro ២០១២​យប់​នេះ

Group A Group B
Turkeyប្រកួត​នឹង Belgium Russiaប្រកួត​នឹងSlovakia
Austria ប្រកួត​នឹង Kazakhstan Rep. of Macedoniaប្រកួត​នឹងArmenia
Germanyប្រកួត​នឹងAzerbaijan Rep. of Irelandប្រកួត​នឹងAndorra
Group C Group D
Serbiaប្រកួត​នឹងSlovenia Belarusប្រកួត​នឹងRomania
Italyប្រកួត​នឹងFaroe Islands Albaniaប្រកួត​នឹងLuxembourg
Group E Group F
Swedenប្រកួត​នឹងSan Marino Georgiaប្រកួត​នឹងIsrael
Hollandប្រកួត​នឹងFinland Maltaប្រកួត​នឹងLatvia
Hungaryប្រកួត​នឹងMoldova Croatiaប្រកួត​នឹងGreece
Group G Group H
Bulgariaប្រកួត​នឹងMontenegro Denmarkប្រកួត​នឹងIceland
Switzerlandប្រកួត​នឹងEngland Norwayប្រកួត​នឹងPortugal
Group I
Czech Republicប្រកួត​នឹងLithuania
Scotlandប្រកួត​នឹងLiechtenstein


បកប្រែៈ​ ឆន ទិត្យ

កែសម្រួលៈ ស្រ៊ុន ម៉េងគាង





មាន​មតិ »

នាង​ យូការី នីស៊ីអូ​ ត្រៀម​រៀបការ

អ្នក​អាន​ព័ត៌មាន​ ទូរទស្សន៍ NTV របស់​ជប៉ុន​ នាង​យូការី នីស៊ីអូ ​ទើប​តែ​ភ្ជាប់​ពាក្យ​រួច​ថ្មីៗ​និង​ត្រៀម​​រៀបការ​ការ​នៅ​​ក្នុង​ខែ​កញ្ញា​ នេះ​តែ​ម្ដង។

ប្រភព​ដែល​ទាក់ទង​ ជា​មួយ​បណ្ដាញ​ទូរទស្សន៍​នេះ​ បាន​និយាយ​ថា នីស៊ីអូ នឹង​ប្រកាស​ថ្ងៃ​រៀបការ​ជា​ផ្លូវការ​​នៅ​ចុង​ខែ​កញ្ញា​នេះ។ អនាគត​ស្វាមី​របស់​នាង​គឺ​ជា​បុរស​អាយុ​ចាស់​ជាង​នាង​ចំនួន​៣​ឆ្នាំ និង​ជា​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម​មួយ​ដែល​មាន​ មុខ​តំណែង​ជា​អ្នក​ធ្វើ​ផែនការ​ពាណិជ្ជកម្ម។ កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ កាសែត​​ខ្នាត​តូច​មួយ​បាន​រាយការណ៍​ថា អ្នក​អាន​ព័ត៌មាន​រូប​នេះ​នឹង​រៀបចំ​ពិធី​រៀបការ​របស់​ខ្លួន​នៅ​ក្នុង​កោះ​ ហាវ៉ៃ។

នាង នីស៊ីអូ ដែល​មាន​វ័យ​៣៣​ឆ្នាំ​រូប​នេះ បាន​ធ្វើ​អ្នក​អាន​មាតិកា​នៃ​កម្មវិធី​ទូរទស្សន៍​ ក៏​ដូច​ជា​អ្នក​អាន​ព័ត៌មាន​ ចាប់​តាំង​ពី​ឆ្នាំ​​២០០១​មក​ម្ល៉េះ ហើយ​ថ្មីៗ​នេះ​កំពុង​​ផលិត​និង​ពិធីករ​កម្មវិធី “Zoom In!! SUPER” ហើយ​នាង​ក៏​ធ្លាប់​ជា ​ពិធីករ​នៅ​ក្នុង​កម្មវិធី “24 Hour Television” ប្រចាំ​ឆ្នាំ​ អស់​រយៈ​ពេល​៦​ឆ្នាំ​ចុង​ក្រោយ​ផង​ដែរ៕

បកប្រែ៖ ចេង វណ្ណា



មាន​មតិ »

មច្ឆាដ៏កម្រនៅអាត្លង់ទិច

កិច្ច​ស្រាវជ្រាវ​ជីវិត​សត្វ​សមុទ្រ​ដ៏​ធំ​មួយ​បាន​​បង្កើត​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​ជុំ​វិញ​ពិភព​លោក ដែល​ក្នុង​នោះ​រួម វិទ្យាស្ថាន​ស្រាវជ្រាវ​ទឹក និង​បរិយាកាស​ជាតិ​របស់​ញ៉ូហ្សឺឡែន និង​វត្តមាន​​សរុប​ជា​មួយ​បណ្ដា​អ្នក​ស្រាវជ្រាវ​ជីវៈ​ចម្រុះ​ក្នុង​ទឹក​ជាង​ ៣០ ០០០នាក់​ផ្សេង​ទៀត​។ រយៈ​ពេល​៣៥ ថ្ងៃ​សម្រាប់​ការ​ស្រាវជ្រាវ​ស្វែង​រក​នូវ​អ្វី​ដែល​ប្លែកៗ ថ្មីៗ​ ហើយ​ជា​លទ្ធផល​អ្នក​ទាំង​នោះ​ទទួល​បាន​នូវ​ជីវិត​ប្លែកៗ និង​កម្រ​ដែល​មនុស្ស​ភាគ​ច្រើន​មិន​ធ្លាប់​បាន​ស្គាល់ ឃើញ​និង​សូម្បី​តែ​​ឮ​ឈ្មោះ។ ក្នុង​ទំព័រ​នេះ​សប្បាយ​សូម​លើក​យក​នូវ​ពពួក​សត្វ​ប្លែកៗ ទាំង​នោះ​មក​បង្ហាញ​ជូន​៖

ជ្រូកសមុទ្រដែល អ្នក មិនធ្លាប់ឃើញ

ពីងពាងសមុទ្រ រកឃើញនៅមហាសមុទ្រអាត្លង់ទិចភាគទក្សិណ

បង្កងamphipodរកឃើញនៅមហាសមុទ្រអាត្លង់ទិចនៅឆ្នាំ២០០៤

ត្រីមាត់កាំបិត

ត្រីStareater ដ៏ចម្លែក

មឹកអង់តាក់ទិច រកឃើញក្នុងជម្រៅ ៣២៨០ហ្វីត

បក​ប្រែៈ ជីព ចិត្ត



មាន​មតិ »

ហ៊ឹម ស៊ីវន ប្រតិកម្ម​រឿង​ពាក់​ព័ន្ធ​នឹង​ពេជ្ជតា​!

ក្នុង​ការ​បង្ហាញ​មុខ​ជា​ថ្មី​​ម្ដង​ទៀត​​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​​ស្ថានីយ៍​បាយ័ន​តារាចម្រៀង​លំដាប់​ប្រទេស​ហ៊ឹម ស៊ីវន បាន​បង្ហាញ​អារម្មណ៍​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ជា​មួយ​នឹង​ព័ត៌មាន​ដែល​ថា​អ្នកស្រី​មាន​ទំនាស់​និង​តារា​ចម្រៀង ​ម៉េង កែវពេជ្ជតា ។

អ្នក​ស្រី​រំលឹក​ប្រាប់​”សប្បាយ”​ថា មុន​នេះ​មាន​ព័ត៌មាន​មួយ​បាន​ចុះ​ផ្សាយ​ថា អ្នក​ស្រី​ និង​តារា​ចម្រៀង​ម៉េង កែវ​ពេជ្ជតា មាន​ទំនាស់​អាក់​អន់​ចិត្ត​គ្នា ដែល​នោះ​គឺ​មិន​មែន​ជា​រឿង​ពិត​ទាល់​តែ​សោះ។
«មិន​ដឹង​ថា​គេ​បាន​​រឿង​​​មក​ពីណា​ទេ​ស្រាប់​តែ​មាន​ព័ត៌មាន​មួយ​និយាយ​ថា ខ្ញុំ​និង​ពេជ្ជតា មិន​ត្រូវ​គ្នា ព្រោះ​តែ​រឿង​ប្រជែង​បទ​គ្នា​ច្រៀង ដោយ​ចោទ​ទាំង​ថា​ខ្ញុំ​​មិន​សូវ​ចូល​ចិត្ត​នឹង​ជីវិត​ឯកជន​របស់​គាត់​ទៀត​ផង​»។

ជា​មួយ​នឹង​ការ​អះ​អាង​នេះ​អ្នក​ស្រី​ប្រាប់​ថា អ្នក​ស្រី​និង​តារា​ចម្រៀង​ពេជ្ជតា ពិត​ជា​មិន​សូវ​និយាយ​គ្នា​លេង​ប្រាកដ​មែន​ព្រោះ​ម្នាក់ៗ​សុទ្ធ​តែ​មាន​ការ​ងារ​ផ្ទាល់​ខ្លួន​ តែ​អ្នក​ស្រី​បន្ត​ថា «ខ្ញុំ​និង​ពេជ្ជតា មិន​ដែល​មាន​រឿង​ល្អក់​កករ​ទេ ប៉ុន្តែ​ពួក​យើង​ពិត​ជា​មិន​សូវ​បាន​​និយាយ​គ្នា​លេង​មែន បើ​ទោះ​ជា​ច្រៀង​ក្នុង​កម្មវិធី​ជាមួយ​គ្នា​ដ៏​ដោយ »។

រាជនី​សំឡេង​មាស​ពិបាក​រក​​​អ្នក​ស្នង​ក្នុង​យុគសម័យ​ថ្មី​រូប​នេះ​ពន្យល់​ថា ក្នុង​កម្មវិធី​ថត​ច្រៀង ឬ​ឡើង​ឆាក​ម្ដងៗ អ្នក​ស្រី​ និង​ពេជ្ជតា បាន​ត្រឹម​តែ​ញញឹម និង​សួរ​នាំ​គ្នា​ពីរ​បី​ម៉ាត់​ប៉ុណ្ណោះ ព្រោះ​រវល់​ទន្ទេញ​ប៉ារូល និង​ត្រូវ​រៀប​ចំ​សំលៀក​បំពាក់​មុន​ការ​បង្ហាញ​មុខ​លើ​ឆាក ឬ​ចូល​បន្ទប់​ថត​សំឡេង​។ អ្នក​ស្រី​ថ្លែង​ថា «ទម្លាប់​បែប​នេះ មិន​មែន​តែ​ជា​មួយ​ពេជ្ជតា​ទេ គឺ​គ្រប់​តារា​សុទ្ធ​តែ​បែប​ហ្នឹង គឺ​ទាល់​តែ​ទំនេរ​ពី​ការ​ច្រៀង​ឯណោះ​ទើប​និយាយ​លេង​ជា​មួយ​គ្នា។

ជា​មួយ​នឹង​ការ​ចុះ​ផ្សាយ​មិន​ពិត​នោះ ធ្វើ​អោយ​អ្នក​ស្រី​មិន​សូវ​សប្បាយ​ចិត្ត​ទេ ហើយ​ក៏​ចង់​ខ្លាច​នឹង​ការ​​និយាយ​ស្ដី​ជា​មួយ​នឹង​អ្នក​សារ​ព័ត៌មាន​ដែរ​ ដោយ​សារ​តែ​រង​​ការ​បំផ្លើស​បែប​ហ្នឹង។ អ្នក​ស្រី​បញ្ជាក់​ថា ក្នុង​នាម​ជា​តារា​ អ្នក​ស្រី​មិន​ខ្លាច​ទទួល​ស្គាល់​ការ​ពិត​ទេ ប៉ុន្តែ​បើ​ចំពោះ​​រឿង​មិន​ពិត​វិញ ​​គឺ​មិន​អាច​ទទួល​យក​ឡើយ ទោះ​ជា​រឿង​តូច​តាច​​ក៏​ដោយ។
អ្នក​ស្រី​ហ៊ឹម ស៊ីវន បញ្ចប់​​ថា អ្នកស្រី​ និងតារាចម្រៀង ម៉េងកែវ​ពេជ្ជតា​ រាប់​អាន​គ្នា​យូរ​មក​ហើយ​មិន​ដែល​មាន​គំនិត​ច្រណែន​គ្នា​ រឿង​ផលិតកម្ម ឬ​ម្ចាស់​កម្មវិធី​ចែក​បទ​ចម្រៀង​មិន​ស្មើ​នោះ​ទេ ។​ «ឈ្លោះ​គ្នា​យ៉ាង​ម៉េច បើ​កាល​ប្រលង​ចម្រៀង​ជាតិ​ជា​សកល​មុន​នេះ ខ្ញុំ​និង​គាត់​អង្គុយ​ធ្វើ​គណៈ​មេប្រយោគ​ជាប់​គ្នា និង​ថត​រូប​ជា​មួយ​គ្នា​ហ្នឹង!»។

អត្ថបទៈ សុខ​ឧត្តម
កែសម្រួលៈ ម៉ីសន ​សុធារី



មាន​មតិ »

អ្ហាក! ជឿទេថាដំរីខ្លាចស្រមោច

ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ប្រទេស​កេនយ៉ា ​បាន​ធ្វើ​ការ​ពិសោធន៍​ទៅ​​លើ​ដំរី​មួយ​ហ្វូង​​អោយ​ស៊ី​ស្លឹក​Acacia ។ មិន​បាន​ប៉ុន្មាន​ផង​ស្លឹក​​ដើម​Acaciaជា​ច្រើន​ត្រូវ​បាន​កាច់​ផ្ដាច់​មែក ទាញ​បំផ្លាញ​យ៉ាង​រង្គាល។  ​ដោយ​​ឡែក​​ចំពោះ​ដើម​ទាំង​ឡាយ​ណា​ដែល​មាន​ស្រមោច​ការពារ​គឺ​មិន​ត្រូវ​ទទួល​រង​ការ​ខូច ខាត ឡើយ​។ ហេតុ​ដូច្នេះ​ ទើប​អ្នក​វិទ្យា​សន្និដ្ឋាន​បាន​ថា ដំរី​ខ្លាច​ស្រមោច​ ដែល​នៅ​ការពារ​​តាម​មែក និមួយៗ​នៃ​ដើម​Acacia​ខាង​លើ​។ ធ្វើ​​ទៅ​ទើប​ដំរី ដឹង​ថា​ដើម​មួយ​ណា? មែក​មួយ​ណា​មាន​ស្រមោច​ទៅ? គឺ​វា​ដឹង​ដោយ​សារ​ក្លិន តាម​រយៈ​ប្រមោយ​របស់​វា។ នៅ​ពេល​ដែល​ញាណ​របស់​វា​ទទួល​បាន​នូវ​ក្លិន​របស់​ស្រមោច​ទាំង​នោះ​ហើយ​ វា​ដឹង​ថា ប្រសិន​បើ​ខ្លួន​នៅ​តែ​ស៊ី​ស្លឹក​នេះ​ប្រាកដ​ជា​ត្រូវ​ស្រមោច​ទាំង​នោះ​ខាំ ជាក់​ជា​មិនខាន។

អ្នក​ស្រាវជ្រាវ​ម្នាក់​ក្នុង​ចំណោម​បណ្ដា​ក្រុម​ស្រាវជ្រាវ​ខាង​លើ​នេះ​ប្រចាំនៅ​ប្រទេស​នេះ​ បាន​ថ្លែង​ប្រាប់​យ៉ាង​ដូច្នេះ​ថា ​”​ស្រមោច​​​ជា​សត្វ​ដែល​ស្រលាញ់​ ផ្ទះ ស្រលាញ់​សំបុក​របស់​វា​ណាស់ អោយ​តែ​មាន​នរណា​ទៅ​ប៉ះ ឬ​រុះរើ​សំបុក​របស់​វា គឺ​វា​ព្រួត​ដៃ​ទាំង​ហ្វូង​ចេញ​ទៅ​ខាំ តប​ត​ជាមួយ​នឹង​អ្នក​ដែល​តាំង​ខ្លួន​ជា​​សត្រូវ​ ដែល​មក​បំផ្លាញ​សំបុក​របស់​វា​ជាក់​ជា​មិន​ខាន​ មិន​ថា​សត្រូវ​នោះ​មាន​កម្លាំង ឬ​មាឌ​ធំ​ប៉ុណ្ណា​ក៏​ដោយ។ ក្នុង​នាម​ជា​​អ្នក​សិក្សា​ស្រាវជ្រាវ​​តាមដាន​ពី​ប្រព័ន្ធ​អេកូឡូស៊ី​គឺ​ ត្រូវ​ទម្លាប់​ខ្លួន​ទៅ​នឹង​ការ​ទិច ឬ​ខាំ​របស់​សត្វ​ល្អិត​ ដូច​ជា​ខ្ញុំ​ជា​គំរូ” ប្រភព​BBC News៕


បក​ប្រែៈ​ ជីព ចិត្ត



មាន​មតិ »

Maria Sharapovaខក​ចិត្ត​នៅ​ជុំ​ទី​៤

Maria Sharapova ជើង​ខ្លាំង​វាយ​តិន្នីស​ផ្នែក​នារី​លំដាប់​លេខ​១៧​របស់​ពិភព​លោក​និង​ជា​អតីត​ជើង​ឯក​US Open ២០០៦​​មក​ពី​រុស្សី​បាន​ចាញ់​Caroline Wozniacki លំ​ដាប់​លេខ​២​របស់​ពិភព​លោក​និង​ជា​ជើង​ឯក​រង​កម្មវិធី​​US Openកាល​ពី​ឆ្នាំ​២០០៩​​មក​ពី​ដាណឺម៉ាក​ដោយ​លទ្ធផល​​ពី​សិត​​ជាប់​គ្នា​៣-៦ ៤-៦​។​ Caroline Wozniacki នឹងប្រ​ឈម​ជាមួយ​Dominika Cibulková ​លំដាប់​លេខ៤៥​របស់​ពិភពលោក​មក​ពី​ស្លូវ៉ាគី​ដែល​បាន​យក​ឈ្នះ​Svetlana Kuznetsova មកពី​រុស្សី​កាល​ពី​យប់​មិញ​។

Samantha Stosur លំដាប់​លេខ៦​របស់​ពិភពលោក​មក​ពី​អូស្ត្រាលី​ត្រូវ​ជួប​ជា​មួយ​ជើង​ខ្លាំង​​Kim ClijstersKim Clijsters ​មក​ពី​បែលហ្សិក​ដែល​ជាប់​លំដាប់​ថ្នាក់​លេខ​៣​ពិភពលោក​​ និង​ជា​ម្ចាស់​ជើង​ឯក​ US Open ២០០៥ និង​២០០៩​។​ តើ​សំណាង​របស់Samantha Stosur កើត​មាន​ទៀត​ទេ​នៅ​ពេល​ជួប​លំដាប់​លេខ២​របស់​ពិភព​លោក​នៅ​វគ្គ​១/៤​យប់​នេះ​?

C. Wozniacki      យក​ឈ្នះ   M. Sharapova    ដោយ​លទ្ធផល       6-3 6-4
S. Stosur            យក​ឈ្នះ​   E. Dementieva ​ ដោយ​លទ្ធផល        6-3 2-6 7-6
D. Cibulkova      យក​ឈ្នះ   S. Kuznetsova   ដោយ​លទ្ធផល        7-5 7-6
K. Kanepi           យក​ឈ្នះ   Y. Wickmayer   ដោយ​លទ្ធផល         0-6 7-6 6-1
V. Zvonareva     យក​ឈ្នះ   A. Petkovic        ដោយ​លទ្ធផល        6-1 6-2

បកប្រែៈ ឆន​​ ទិត្យ



មាន​មតិ »

សិល្បករ​កូរ៉េ​៤៤​នាក់ ទាញ​ទាក់​អ្នក​ទស្សនា​១​ម៉ឺន​៥​ពាន់​​នាក់​នៅ​អាមេរិក

បណ្ដា​សិល្បករ​កូរ៉េ ​របស់​ក្រុមហ៊ុន SM Entertainment មាន​ទាំង​តារា​ចម្រៀង​ ក្រុម​តារា​ចម្រៀង និង តារា​ភាពយន្ត​សរុប​៤៤​រូប​​បាន​ឡើង​ឆាក​ប្រគំតន្ត្រី​មួយ​ដែល​រៀបចំ​ឡើង​នៅ​ ទីក្រុង Los Angles រដ្ឋ​កាលីហ្វូញ៉ា សហរដ្ឋ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ ដោយ​ទាក់ទាញ​បាន​នូវ​ទស្សនិកជន​ជា​អ្នក​គាំទ្រ​​ប្រមាណ​១៥ ០០០​នាក់។

សិល្បករ​ទាំង​៤៤​នាក់​នោះ រួម​បញ្ចូល​ទាំង​កំពូក​តារា​ចម្រៀង​របស់​កូរ៉េ​ដូច​ជា ក្រុម Super Junior, ក្រុម SHINee, និង Girl’s Generation ជា​ដើម។ ការ​ប្រគំតន្ត្រី​នេះ ចាប់​ផ្ដើម​ដំបូង​ជាមួយ​បទ “Shine” របស់ J-min ដែល​ជា​សមាជិក​នៅ​ ក្រុម The Grace និង កំពូល​តារា​ចម្រៀង​ផ្សេងទៀត​ជា​ច្រើន​រូប​បាន​បន្ត​ច្រៀង។ នៅ​ក្នុង​​នោះ​ដែរក៏​មាន​វត្តមាន​ តារា​ចម្រៀង​របស់​អាមេរិក Ke$ha ដែល​បាន​បង្ហាញ​បទ​ ចម្រៀង “Tik Tok” របស់​ខ្លួន​ផង​ដែរ។ ការ​ប្រគំតន្ត្រី​​មាន​រយៈ​​ពេល​៤​ម៉ោង​និង​បាន​បញ្ចប់​ទៅ​​​​​​ដោយ​ការ​ ច្រៀង​រួម​របស់​​សិល្បករ​ទាំង​អស់​គ្នា​តាម​រយៈ​បទ “Hope” របស់​ក្រុម H.O.T ផង​ដែរ។

សិល្បករ​របស់​ក្រុមហ៊ុន​នេះ​​នឹង​ធ្វើ​ដំណើរ​​ទៅ​កាន់​ទីក្រុង​ ស៊ាងហៃ​ ប្រទេស​ចិន​ទៀត​នៅ​ថ្ងៃ​ទី​១១​ខែ​​កញ្ញា​នេះ នៅ​ក្នុង​កីឡាដ្ឋាន​បាល់ទាត់ Hongkou ព្រម​ទាំង​បន្ត​ទៅ​ ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ។

បកប្រែ៖ ចេង វណ្ណា



មាន​មតិ »

ឆាយ​ ច័ន្ទស៊ីថារី​៖ ខ្ញុំចង់បាន​មេដាយ​

កីឡាការិនីឆាយ​ ច័ន្ទស៊ីថារី​ បាន​ប្រាប់​​”សប្បាយ”​ថា​ “ខ្ញុំ​ចង់​បាន​មេដាយ​ជូន​ជាតិ​មាតុភូមិ​​ផង​និង​ដើម្បី​ផ្សព្វ​ផ្សាយ​កីឡា​​គុន​ដាវ​នៅ​កម្ពុជា​អោយ​មាន​ភាព​ល្បី​ល្បាញ​​​ផង​”។​ នៅ​ខែ​ធ្នូ​ឆ្នាំ​២០១០​ខាង​មុខ​សហព័ន្ធ​គុនដាវ​កម្ពុជា​នឹង​បញ្ជូន​​កញ្ញា​ឆាយ​ ច័ន្ទស៊ីថារី​ ដើម្បី​ទៅ​ចូល​រួម​ប្រកួត​កីឡា​គុន​ដាវ​ដែល​មាន​៧​ប្រទេស​ចូល​រួម​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេស​ប្រ៊ុយណេ​។

កញ្ញា​​ឆាយ​ ច័ន្ទស៊ីថារី​ ​មាន​មហិច្ឆតា​យ៉ាង​មោះមុត​ដើម្បី​ធ្វើ​អោយ​កីឡា​គុនដាវ​នៅ​កម្ពុជា​មាន​ភាព​រីក​ចំរើន​ ដូច​នេះ​កញ្ញា​​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង​​ជា​រៀង​រាល់​សប្ដាហ៍​មិន​ដែល​ខាន​ឡើយ​។​​ កាល​ពី​មិន​ទាន់​ហាត់​កញ្ញា​ថា​មាន​ការ​ញញើត​ដែរ​ តែ​ដល់​ពេល​ចូល​ហ្វឹក​ហាត់​យួៗ​ទៅ​ស៊ាំ​ហើយ​ ប៉ុន្តែ​ត្រូវ​មាន​មួក​ការ​ពារ​ពារ​ផង​ដែរ​ដើម្បី​កុំ​អោយ​ការ​ភ្លាត់​ត្រូវ​ភ្នែក​ជា​ដើម​។​ ម្យ៉ាង​វិញទៀត​ បើ​និយាយ​ពី​ដាវ​ហ្វឹក​ហាត់​​ចំណុច​ណា​គួរ​អោយ​គ្រោះ​ថ្នាក់​ឡើយ​ពីព្រោះ​មាន​កុង​តាក់​លោត​ភ្លើង​ជា​សញ្ញា​ហើយ​ក៏​មិន​ដូច​ដាវ​ចាក់​សម្លាប់​គ្នា​ដែរ​។ ​តាំង​ពី​បាន​ហាត់​​កីឡា​គុន​ដាវ​នេះ​​តាំង​ពី​ឆ្នាំ​២០០៦​មក​កញ្ញា​​ឆាយ​ ច័ន្ទស៊ីថារី​​​មាន​អារម្មណ៍​ថា​ដូច​ជា​មាន​ភាព​រហ័ស​រហូន​ជាង​មុន។

កញ្ញា​​ឆាយ​ ច័ន្ទស៊ីថារី​​នឹង​មិន​បោះ​បង់​ចោល​កីឡា​គុនដាវ​​ទេ​ទោះ​បី​ជា​មាន​ការ​វល់​យ៉ាង​ណា​ក៏​ដោយ​ ក៏​នៅ​តែ​ឆ្លាត​ពេល​ហាត់​ជា​បន្ត​​ទៀត​​ក្នុង​គោល​បំណង​ថែរក្សា​និង​អភិរក្ស​កីឡា​គុន​ដាវ​​​ដើម្បី​អោយ​ក្មេង​ជំនាន់​ក្រោយ​ស្គាល់​៕

អត្ថបទៈ​ ឆន​ ទិត្យ



មាន​មតិ »

Novak Djokovic និង Robin Soderling​ ដឹក​ដៃ​គ្នា​ឡើង​​ទៅ​វគ្គ​១/៤​

Novak Djokovicមកពី​ស៊ើប​ និង​ជា​កីឡាករ​វាយ​តិន្នីស​លំដាប់​លេខ៣​របស់​ពិភព​លោក​ អាច​យក​ឈ្នះ​​​ Mardy Fish លេខ​២១​មក​ពី​សហរដ្ឋ​អាមេរិក​បាន​ហើយ​កាល​ពី​យប់​មិញ​ដោយ​លទ្ធផល​​ទាំង​បី​សិត​ដាច់​ ​៦-៣​ ៦-៤ និង​៦-១​ ធ្វើ​អោយ​ការ​តាំង​ចិត្ត​របស់​​ Mardy Fish មិន​បាន​សម្រេច​ឡើយ​​ក្នុង​ការ​ដណ្ដើម​ជើង​ឯក​ US Open នៅ​ឆ្នាំ​២០១០​នេះ ​។

Robin Soderling  មក​ពី​ស៊ុយអែត​​លំដាប់​​លេខ​៥​របស់​ពិភព​លោក​បាយ​យក​ឈ្នះ​លើ​ A. Montanes ​លេខ​២៣​របស់​ពិភពលោក​​មក​ពី​អេស្ប៉ាញ​បី​សិត​ទល់​និង​១​សិត​ដោយ​លទ្ធ​ផល​ ៤-៦ ៦-៣ ៦-២ និង​៦-៣។

នៅ​ក្នុង​សិត​ដំបូង​  A. Montanes​ បាន​ធ្វើ​អោយRobin Soderling ​បុក​ពោះ​យ៉ាង​ខ្លាំង​ដោយ​ការ​វាយ​បាន​លទ្ធផល​ដ៏​ល្អ​ឈ្នះ​ ៦-៤​ ប៉ុន្តែ​ដល់​សិត​ទី​២ ៣​ និង ៤​ Robin Soderling​ មិន​បាន​ធ្វើ​អោយ​អ្នក​គាំ​ទ្រ​​អស់​សង្ឃឹម​ទេ​​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ជើង​ឯក​​ដោយ​យក​ឈ្នះ​ទាំង​បី​សិត​ចុង​ក្រោយ​​ជាប់​គ្នា​វិញ​​។ នេះ​ចាត់​ទុក​ជា​ការ​ប្រ​កួត​រហូត​ដល់​៤​សិត​យ៉ាង​ស្វិតស្វាញ​ ខណៈ​ពេល​ដែល​ ២​គូរ​ទៀត​ប្រកួត​ត្រឹម​តែ​៣​សិត​ប៉ុណ្ណោះ។ Robin Soderlingរង់​ចំា​ជួប​ជា​មួយ​​ Roger Federer ​ឬ Jürgen Melzer ដែល​ត្រូវ​ប្រកួត​យប់​នេះ​។

Gaël Monfils អ្នក​វាយ​តិន្នីស​លំដាប់​លេខ​១៧​របស់​ពិភព​លោក​មក​ពី​បារាំង​បាន​យក​ឈ្នះ​មិត្ត​រួម​ជាតិ​Richard Gasquet លំដាប់​លេខ​៣៧​របស់​ពិភព​លោក​​​ដោយ​លទ្ធផល​៦-៤ ៧-៥ ៧-៥។ Gaël Monfils​ ត្រូវ​ប្រឈម​នឹងNovak Djokovicគេ​ទទួល​ស្គាល់​ថា​ខ្លាំង​ក្នុង​ពិភព​តិន្នីស​អន្តរជាតិ​។​ តើ​ Gaël Monfils​ មាន​សំណាង​ទៀត​ទេ​ពេល​ជួប​ជើង​ដូច​ជា ​Novak Djokovic?

បកប្រែៈ ឆន​​ ទិត្យ
កែសម្រួលៈ ស្រ៊ុន ម៉េងគាង



មាន​មតិ »