ពុទ្ធោ! ធំ​សម្បើម​ណាស់​ កុំ​ថា​ឡើយ​គ្រាន់​តែ​ឃើញ​តាម​រូប​ថត​ ទោះ​ជា​បើក​ភ្នែក​អោយ​ធំៗ​មើល​ផ្ទាល់​តែ​ម្ដង​ក៏​ពិបាក​នឹង​ជឿ​ដែរ។
នៅ​ជាយ​ឆ្នេរ​សមុទ្រ​អាហ្វ្រិក​ខាង​ត្បូង ត្រី​បាឡែន​ទម្ងន់​៤០​តោន​បាន​ហក់​ឡើង​មក​លើ​ទឹក​ហើយ​ធ្លាក់​មក​បុក​នឹង​ទូក​ក្ដោង​ដែល​មាន​ប្រវែង​៣៣​ហ្វូត។
ម្ចាស់​ទូក Ralph Mothes បាន​និយាយ​ថា “វា​គឺ​ជា​​សម្លេង​ខ្លាំង​ណាស់ នៅ​ពេល​ដែល​យើង​​លឺ​ត្រី​បាឡែន​វាត់​កន្ទុយ​របស់​ពួក​វា ពួក​យើង​ចាប់​អារម្មណ៍​នឹង​សម្លេង​នោះ។”
អ្នក​អុំ​ទូក​នៅ​ក្បែរ​នោះ​អាច​ប្រវេប្រវា​ថត​រូប​ត្រី​សមុទ្រ​ដ៏​ធំ​មហិមា​ដែល​លោត​ចេញ​ពី​ទឹក​នេះ​បាន គឺ​នៅ​ចំ​ពី​លើ​ទូក។ រូប​បន្ទាប់​បង្ហាញ​ពី​ការ​បំផ្លាញ​ទូក​របស់ Mothes ដែល​ត្រី​បាឡែន​ធ្លាក់​លើ​ដូច​ជា​ដុំ​ឈើ​តូច​មួយ​។
អ្វី​ដែល​គួរ​អោយ​ភ្ញាក់​ផ្អើល​នោះ​គឺ​គ្មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ ហើយ​ទូក​ដែល​រង​ការ​ខូច​ខាត​នៅ​តែ​អាច​បណ្ដែត​ខ្លួន​បាន។ CBS News បាន​ធ្វើ​បទ​សម្ភាសន៍​មួយ​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​ជា​មួយ​នឹង​លោក Mothes និង​ ប្រពន្ធ​របស់​គាត់​នៅ​ក្នុង​កម្មវិធី The Early Show៕

បកប្រែៈ ស្រ៊ុន ម៉េងគាង