Quench XT3 ជាបងប្អូនភ្លោះរបស់Viboមែនទេ ?
ទន្ទឹមនឹងមានវត្តមានរបស់ Smartphone Quench XT3របស់ Motorola កាលពីម្សិលមិញនេះដែរ មានទស្សនៈជាច្រើនយល់ឃើញថា XT3 នេះមានលក្ខណៈស្រដៀងទៅនឹង Vibo’s A668ខ្លាំងណាស់។ គឺគ្រាន់តែមានលក្ខណៈស្រដៀងគ្នាតែប៉ុណ្ណោះ មិនមែនជាកូនភ្លោះអីនោះទេ។ ជាការពិតណាស់ smartphone XT3 ត្រូវបានបំពាក់នូវអេក្រង់ Touchscreen ទំហំ 3.2-inch Resolution 480×320 កាមេរ៉ាទំហំ 3.2មេហ្គាភិចសែល រួមជាមួយនឹងបច្ចេកវិទ្យាអូតូហ្វូខឹស ព្រមទាំងភ្លើងហ្វ្លាសសម្រាប់ថតនៅពេលដែលខ្វះពន្លឺ។ បន្ថែមពីលើនេះទៀត XT3 ក៏បានបំពាក់នូវ Trackbll កម្មវិធីស្វែងរកទីតាំងភូមិសាស្ត្រ ប្រព័ន្ធ Wi-Fi និង slot សម្រាប់ដោត memory card ប្រភេទ microSDថែមទៀតផង។
Smartphone Quench XT3 ដំណើរការដោយ Android OS 1.6 ដែល Run ដោយ processor MsM7227ក្នុងកម្រិតល្បឿន 600MHz រួមជាមួយនឹងការបំពាក់នូវ User Interfaceដ៏អស្ចារ្យ។ Motorola បានសម្រេចលក់ smartphone របស់ខ្លួនក្នុងតម្លៃ ៣៤០ដុល្លារសហរដ្ឋអាមេរិកក្នុងឱកាសតាំងបង្ហាញផលិតផលរបស់ខ្លួនក្នុងទឹកដីតៃវ៉ាន់៕
បកប្រែៈ ជីព ចិត្ត
ចែករំលែកទៅ: |















