សន្ដានចិត្តចុងក្រោយមុនពេលស្លាប់
លោក Gary Phebus ជនជាតិ Georgia បានប្រកាសពីបំណងចុងក្រោយរបស់ខ្លួនមុនពេលទទួលមរណៈភាពកាលពីថ្ងៃ ព្រហស្បតិ៍ទី ២៩កក្កដាយ៉ាងដូច្នេះថា ”ខ្ញុំចង់បរិច្ចាគទាំងបេះដូង ថ្លើម សួត ព្រមទាំងផ្នែកណាមួយនៃរាងកាយរបស់ខ្លួនដែលនៅប្រើការបាន ដល់ជនរងគ្រោះទាំងឡាយណាដែលកំពុងតែស្វះស្វែងក្នុងការរកគ្រឿងបន្លាស់សម្រាប់ផ្លាស់ប្ដូរអវយវៈឬ ផ្នែកណាមួយនៃសារពាង្គកាយរបស់គេ។ ហេតុអ្វីបានជាខ្ញុំសម្រេចចិត្តធ្វើបែបនេះ? មិនពិបាកយល់ទេ ព្រោះខ្ញុំពេលនេះខ្ញុំមានអារម្មណ៍ថា បានស្លាប់បាត់ទៅហើយដោយសារតែជំងឺមួយប្រភេទដែលមានឈ្មោះថា ALS(Amyotrophic Lateral Sclerosis) ឬហៅម្យ៉ាងទៀតថា Lou Gehrig ។ ខ្ញុំចៀសស្លាប់មិនរួចទេ ដូចនេះខ្ញុំចង់យកសរីរាង្គមួយផ្នែកនៃសារពាង្គកាយដែលកំពុងតែទ្រុឌទ្រោមទៅៗ ដើម្បីជួយសង្គ្រោះជីវិតអ្នកដ៏ទៃ ដែលកំពុងតែដង្ហោយរកជំនួយ ព្រោះថាប្រសិនបើទុកយូរជាងនេះ អវយវៈទាំងនេះអាចនឹងចុះខ្សោយប្រើការលែងកើត”។

ALS/Lou Gehrigជំងឺដ៏កាចសាហាវ
គួររំលឹកផងដែរថា Gary ផ្ទុកជំងឺ ALS នេះតាំងពីឆ្នាំ២០០៨ មកម៉្លេះ ហើយវាជាប្រភេទជំងឺដ៏កាចសាហាវម្យ៉ាងដែលមិនអាចព្យាបាលជា ជាក់ស្ដែងរហូតមកដល់ពេលនេះសភាពនៃជំងឺនេះកាន់តែយ៉ាប់យឺនទៅៗ៕
បកប្រែៈ ជីព ចិត្ត
ចែករំលែកទៅ: |
















តើគាត់នេះជានរណា?តារាភាពយន្តមែនទេ?