ក្រុមហ៊ុន​ផលិតកម្ម​ភាពយន្ត​ដ៏​ធំ​មួយ​នៅ​សហរដ្ឋ​អាមេរិក​ឈ្មោះ Miramax Film បាន​លក់​ចេញ​ទៅ​អោយ​ អ្នក​​ស្ថាប័ន​វិនិយោគ ក្នុង​​ទឹក​ប្រាក់​​៦៦០​លាន​ដុល្លារ ហើយ​នៅ​ចុង​ខែ​កក្កដា​នេះ​ ក្រុមហ៊ុន​បាន​កំពុង​​ដេញ​ថ្លៃ​យក។

អ្នក​ទទួល​ទិញ​យក​គឺ​ក្រុមហ៊ុន Filmyard Holdings LLC ហើយ​​​តម្លៃ​លក់​ប៉ុន្នេះ​គឺ​​ត្រូវ​រួម​បញ្ចូល​ទាំង​សិទ្ធិ​កាន់​ កាប់​ខ្សែ​ភាពយន្ត​ជាង​៧០០​ព្រម​ទាំង​​ពាន​រង្វាន់​អូស្កា​ដែល​ក្រុមហ៊ុន​ បាន​ទទួល​តាម​រយៈ​ខ្សែ​ភាពយន្ត “Chicago”, “Shakespeare in Love” និង “No Country for Old Men” ផង​ដែរ។ ប្រសិន​បើ​លទ្ធផល​នឹង​ទៅ​​​ការ​ប្រែ​ក្រឡាស់​វិញ​នោះ ក្រុមហ៊ុន​ផលិត​កម្ម​ភាពយន្ត​នេះ​ នឹង​បន្ត​ដាក់​លក់​ទៀត​រហូត​ដល់​ចន្លោះ​ថ្ងៃ​ទី​១០​ខែ​កញ្ញា​​ដល់​បំណាច់​ ឆ្នាំ។

Miramax Film ជា​ក្រុមហ៊ុន​ផលិត​ ភាពយន្ត​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៧៩ ដោយ​ក្រុមហ៊ុន​មេ​ឈ្មោះ Walt Disney ។ Walt Diney ក្រុមហ៊ុន Media ធំ​ជាង​គេ​នៅ​ក្នុង​ ពិភពលោក​​តាំង​​តែ​ពី​ឆ្នាំ​១៩២៣​និង​​ ដែល​បាន​បង្កើត​ក្រុមហ៊ុន​ផលិត​ភាព​ជា​ច្រើន​​រាប់​ចូល​ទាំង​ហូលីវូដ​ផង​ ទៀត៕

បកប្រែ៖ ចេង វណ្ណា