តារា​ភាពយន្ត​កូរ៉េ​ នាង Hyeon Yeong បាន​និយាយ​ថា​ពាក្យ​​ ថា ស្ដាយ​ក្រោយ​ដែល​បាន​ស្រលាញ់​អ្នក​ដែល​មាន​អាជីព​​ជា​សិល្បករ​ដូច​គ្នា។ នាង​បាន​ពោល​ដូច​ច្នេះ​ ខណៈ​ដែល​ខ្លួន​បាន​បរាជ័យ​ក្នុង​ជីវិត​ស្នេហា​ជាមួយ​តារា​ចម្រៀង​ម្នាក់​កាល ​ពី​ខែ​មីនា​ឆ្នាំ​មុន។

នាង​បាន​និយាយ​ទៀត​ថា នៅ​ពេល​បែក​បាក់​ជាមួយ​​តារា​ចម្រៀង Kim Jong-min វា​ពិត​ជា​មាន​ការ​ឈឺ ​ចាប់​និង​ពិបាក​ណាស់​សម្រាប់​ទាំង​ពីរ​នាក់។ ទំនាក់​ទំនង​ស៊ី​ជម្រៅ​​របស់​នាង​ជាមួយ​តារា​ចម្រៀង​រូប​នេះ​មាន​រយៈពេល​៣​ ឆ្នាំ​ហើយ។

Hyeon Yeong មាន​វ័យ​៣៣​ឆ្នាំ​ ជា​តារា​ភាពយន្ត​ តារា​ម៉ូដែល ពិធីករ​ទូរទស្សន៍ តារា​ចម្រៀង និង ជា​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​នៅ​កូរ៉េ​ខាង​ត្បូង។

បកប្រែ៖ ចេង វណ្ណា