ទូរស័ព្ទជាបណ្ដុំមេរោគ !!
យី ! តើមិត្តយុវវ័យជឿទេថា ទូរស័ព្ទដៃដែលអ្នកទាំងអស់គ្នាកំពុងតែកាន់ជាប់នឹងដៃនេះ ជាបណ្ដុំនៃបាក់តេរី ? ជាការពិតណាស់ តាមរយៈការស្រាវជ្រាវរបស់អាជ្ញាធម៌សុខភាពកាលពីថ្ងៃទី ២៩កក្កដាកន្លងទៅនេះបានបង្ហាញអោយឃើញថា ទូរស័ព្ទដៃចំនួន៧ ក្នុងចំណោម៣០ផ្ទុកនូវបាក់តេរីច្រើនជាងស្ទើរតែគ្រប់ប្រភេទ ដែលបរិមាណនេះមានកម្រិតច្រើនជាងបាក់តេរីដែលលាក់ខ្លួនពួនសម្ងំនៅតាមបង្កាន់ដៃទ្វារបង្គន់សាធារណៈទៅទៀត។ ដែលពពួកមេរោគទាំងនេះបង្កទុក្ខទោសយ៉ាងខ្លាំងចំពោះសុខភាពរបស់អ្នកប្រើប្រាស់ជាពិសេសចំពោះ ឬក្រពះ។
អាស្រ័យហេតុដូចនេះ មិត្តយុវវ័យទាំងអស់គួរតែ យកចិត្តទុកដាក់ទៅលើអនាម័យរបស់ទូរស័ព្ទរបស់អ្នកផង ព្រោះថាមេរោគទាំងនោះយើងមិនអាចមើលឃើញដោយភ្នែកទទេបានទេ។ ដូចពាក្យចាស់លោកថា “ហូបស្អាត ផឹកស្អាត រស់នៅស្អាត” អាចចៀសឆ្ងាយពីជំងឺគ្រប់ប្រភេទជាលទ្ធផល សុខភាពល្អបរិបូរណ៍អាយុយឺនយូរ៕

បកប្រែៈ ជីព ចិត្ត
ចែករំលែកទៅ: |















