កីឡាករ Alejandro Falla សញ្ជាតិ​កូឡុំប៊ី​បាន​ផ្ដួល​កីឡាករ​លេខ​រៀង​ទី​បី Ernests Gulbis មក​ពី​ឡាតវី​​ដោយ​លទ្ធផល 4-6 6-3 7-6 (10/8) នៅ​ក្នុង​ការប្រកួត​ជុំ​ទី​ពីរ​ក្នុង​កម្មវិធី ATP Farmers Classic ដែល​មាន​ប្រាក់​រង្វាន់ ៦២០ ០០០​ដុល្លារ។
កីឡាករ Falla បាន​និយាយ​ថា “ខ្ញុំ​លេង​បាន​ល្អ ជា​ពិសេស​នៅ​ក្នុង​សិត​ចុង​ក្រោយ ពួក​យើង​ទាំង​ពីរ​នាក់​អស់​កម្លាំង​ ហើយ​ពួក​យើង​ព្យាយាម​អស់​ពី​សមត្ថភាព។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ឆ្លង​ទៅ​វគ្គ​១/៤។”
កីឡាករ Falla ឡើង​ទៅ​វគ្គ​បន្ទាប់​អាច​ជួប​នឹង​កីឡាករ​លំដាប់​កំពូល​ Andy Murray ឬ កីឡាករ​អាមេរិក​ Tim Smyczek។
នេះ​គឺ​ជា​ការ​ជួប​គ្នា​ជា​លើក​ទី​មួយ​នៅ​ក្នុង​ ATP អាជីព​រវាង​កីឡាករ​ពីរ​រូប​ដែល​បាន​ឡើង​ដល់​លេខ​រៀង​អាជីព​ខ្ពស់​នៅ​ឆ្នាំ​នេះ​ដែល​ Falla លេខ​រៀង​៥៨ និង Gulbis លេខរៀង​ទី​២៧​របស់​ពិភពលោក។

បកប្រែៈ ស្រ៊ុន ម៉េងគាង